ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំជាមួយអនុប្រធាន និងក្រុមការងារ នៃ ក្រុមការងារចំពោះកិច្ចសម្រាប់ការសិក្សាវាយតម្លៃប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ក្នុងវិស័យអប់រំ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ ២០២៤

នាថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០ នាទីព្រឹក, ឯកឧត្ដម យ៉េត វីណែល, អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំជាមួយអនុប្រធាន និងក្រុមការងារ នៃ ក្រុមការងារចំពោះកិច្ចសម្រាប់ការសិក្សាវាយតម្លៃប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ក្នុងវិស័យអប់រំ ផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ក.ស.អ.ហ.) និង ក្រុមការងារចំពោះកិច្ចសម្រាប់ការសិក្សាវាយតម្លៃប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ក្នុងវិស័យសុខាភិបាល ផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ក.ស.ស.ហ.) ដើម្បីពិនិត្យ និងពិភាក្សាលើទស្សនាទានសិក្សា ស្ដីពីការសិក្សាវាយតម្លៃការផ្ដល់សេវាសាធារណៈ ក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល នៅកម្ពុជាផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅកំណត់គោលដៅ និងកិច្ចការបន្ទាប់សម្រាប់ការសិក្សានេះ។ គួរបញ្ជាក់ផងដែរថា ក្រុមការងារចំពោះកិច្ចទាំង ២ មានថ្នាក់ដឹកនាំ និងសមាជិក ជាតំណាងមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ កសហវ., ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងមុខាសាធារណៈ, ធនាគារពិភពលោក (WB), សហភាពអឺរ៉ុប (EU), និង ស្ថានទូតអូស្ត្រាលី (DFAT) ។

ព័ត៌មានទាក់ទង